7. គឺព្រះរបស់ជាតិសាសន៍នានាដែលនៅជុំវិញអ្នក ទោះបីនៅជិត ឬឆ្ងាយដាច់ស្រយាលក្ដី
8. កុំយល់ស្របជាមួយគេ កុំស្ដាប់តាមគេឡើយ។ កុំអាណិតអាសូរ ឬត្រាប្រណីជននោះឲ្យសោះ ហើយក៏មិនត្រូវការពារគេដែរ។
9. ផ្ទុយទៅវិញ ត្រូវតែប្រហារជីវិតជននោះ គឺអ្នកលើកដៃប្រហារមុនគេ បន្ទាប់មក ទើបប្រជាជនប្រហារតាមក្រោយ។
10. ត្រូវយកដុំថ្មគប់សម្លាប់ជននេះ ព្រោះគេចង់ទាក់ទាញអ្នកឲ្យចេញឆ្ងាយពីព្រះអម្ចាស់ ជាព្រះរបស់អ្នក ដែលបាននាំអ្នកចេញពីស្រុកអេស៊ីប គឺស្រុកដែលអ្នកធ្វើជាទាសករ។
11. ប្រជាជនអ៊ីស្រាអែលទាំងមូលនឹងដឹងរឿងនេះ នាំគ្នាភ័យខ្លាច ហើយលែងប្រព្រឹត្តអំពើដ៏អាក្រក់ដូច្នេះ នៅក្នុងចំណោមអ្នករាល់គ្នា។
12. ក្នុងបណ្ដាក្រុងដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នករស់នៅ ប្រសិនបើអ្នកឮដំណឹងថា