13. ឥឡូវនេះ យើងបំបាក់នឹមរបស់ខ្មាំងសត្រូវនិងកាច់បំបាក់ច្រវាក់ដែលគេចងអ្នកដែរ»។
14. ចំពោះអ្នកក្រុងនីនីវេវិញ ព្រះអម្ចាស់សម្រេចដូចតទៅ៖«អ្នកនឹងគ្មានកូនចៅសម្រាប់តវង្សត្រកូលទេ។យើងនឹងដករូបបដិមា ព្រមទាំងរូបចម្លាក់ធ្វើពីលង្ហិនចេញពីវិហារនៃព្រះរបស់អ្នក។យើងនឹងជីករណ្ដៅសម្រាប់បញ្ចុះសពអ្នកដ្បិតអ្នកពុំមានតម្លៃអ្វីឡើយ»។
15. មើលហ្ន៎! អ្នកនាំដំណឹងល្អស្ដីអំពីសន្តិភាពកំពុងតែរត់នៅលើភ្នំ!អ្នកស្រុកយូដាអើយចូរនាំគ្នាធ្វើពិធីបុណ្យ និងលាបំណន់ទៅ!ដ្បិតជនពាលមិនឈ្លានពានអ្នកទៀតទេគេវិនាសសូន្យទាំងស្រុងហើយ!