26. យើងសុំចេញបញ្ជាដូចតទៅ គឺមនុស្សទាំងឡាយដែលរស់នៅទួទាំងរាជាណាចក្ររបស់យើង ត្រូវតែគោរពកោតខ្លាចព្រះរបស់លោកដានីយ៉ែលដ្បិតព្រះអង្គជាព្រះដែលមានព្រះជន្មគង់នៅហើយព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច។ព្រះរាជ្យរបស់ព្រះអង្គមិនសាបសូន្យឡើយព្រះអង្គគ្រងរាជ្យរហូតតរៀងទៅ។
27. ព្រះអង្គសង្គ្រោះ និងរំដោះមនុស្សលោកព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍នៅលើមេឃ និងនៅលើផែនដីគឺព្រះអង្គនេះហើយដែលបានសង្គ្រោះលោកដានីយ៉ែលឲ្យរួចពីក្រញាំតោ»។
28. លោកដានីយ៉ែលបានចម្រុងចម្រើនរុងរឿងឡើង ក្នុងរជ្ជកាលព្រះចៅដារីយូស និងក្នុងរជ្ជកាលព្រះចៅស៊ីរូស ជាជនជាតិពែរ្ស។