1. ព្រះចៅបេលសាសារបានចាត់ឲ្យគេរៀបពិធីជប់លៀងមួយយ៉ាងធំជូននាម៉ឺនមន្ត្រី ចំនួនមួយពាន់នាក់ ហើយទ្រង់បានសោយស្រាជាច្រើននៅមុខនាម៉ឺនមន្ត្រីទាំងនោះ។
2. ក្រោយពីក្រេបស្រារួចហើយ ព្រះចៅបេលសាសារបញ្ជាឲ្យគេយកពែងមាស និងពែងប្រាក់ដែលព្រះចៅនេប៊ូក្នេសា ជាបិតា បានរឹបអូសមកពីព្រះវិហារនៅក្រុងយេរូសាឡឹម។ ស្ដេចមានបំណងយកពែងទាំងនោះមកដាក់ស្រា សម្រាប់ទ្រង់ផ្ទាល់ សម្រាប់ពួកមហេសី សម្រាប់ពួកស្នំ ព្រមទាំងនាម៉ឺនមន្ត្រីរបស់ស្ដេច។
3. ពេលនោះ គេក៏យកពែងមាសដែលបានរឹបយកពីព្រះវិហារ គឺពីព្រះដំណាក់របស់ព្រះជាម្ចាស់នៅក្រុងយេរូសាឡឹម ហើយទាំងស្ដេច ទាំងនាម៉ឺនមន្ត្រី ទាំងពួកមហេសី និងស្រីស្នំ បានប្រើពែងទាំងនោះសម្រាប់សេពសុរា។
4. កាលសេពសុរារួចហើយ គេនាំគ្នាសរសើរតម្កើងរូបព្រះធ្វើពីមាស ប្រាក់ លង្ហិន ដែក ឈើ និងថ្ម។
5. ពេលនោះ ស្រាប់តែមានម្រាមដៃមនុស្សលេចចេញមក ហើយសរសេរលើជញ្ជាំងព្រះបរមរាជវាំង គឺនៅទល់មុខជើងចង្កៀង។ កាលព្រះរាជាទតឃើញម្រាមដៃដែលកំពុងតែសរសេរនោះ