48. នៅថ្ងៃទីប្រាំពីរ គឺលោកអេលីសាម៉ា ជាកូនរបស់លោកអាំមីហ៊ូដ ជាមេដឹកនាំរបស់កូនចៅអេប្រាអ៊ីម។
49. តង្វាយរបស់គាត់មានពានប្រាក់មួយទម្ងន់សែសិបតម្លឹង ថូប្រាក់មួយទម្ងន់ម្ភៃតម្លឹង គិតតាមទម្ងន់របស់ទីសក្ការៈ ក្នុងពាន និងថូនេះ មានពេញដោយម្សៅម៉ដ្ដលាយជាមួយប្រេង សម្រាប់ថ្វាយជាតង្វាយម្សៅ។
50. បន្ទាប់មក មានពែងមាសមួយទម្ងន់បីតម្លឹង ដែលមានគ្រឿងក្រអូបពេញ
51. គោស្ទាវមួយ ចៀមឈ្មោលមួយ កូនចៀមអាយុមួយខួបមួយ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល