29. ចូរយកចំណែកដែលញែកចេញពីជយភ័ណ្ឌរបស់ពួកដែលចេញទៅច្បាំង ប្រគល់ឲ្យបូជាចារ្យអេឡាសារ ទុកជាតង្វាយថ្វាយព្រះអម្ចាស់។
30. រីឯជយភ័ណ្ឌដែលត្រូវបានជាចំណែករបស់កូនចៅអ៊ីស្រាអែល ត្រូវយកមួយភាគហាសិបពីចំនួនមនុស្ស មួយភាគហាសិបពីហ្វូងគោ ហ្វូងលា ហ្វូងចៀម និងសត្វទាំងអស់ រួចប្រគល់ទៅឲ្យពួកលេវី ដែលទទួលភារកិច្ចបម្រើការងារនៅក្នុងព្រះពន្លារបស់ព្រះអម្ចាស់»។
31. លោកម៉ូសេ និងបូជាចារ្យអេឡាសារ បានធ្វើតាមសេចក្ដីដែលព្រះអម្ចាស់បង្គាប់មកលោកម៉ូសេ។
32. ជយភ័ណ្ឌដែលកងទ័ពរឹបអូសយកបាន មាននៅសល់ចៀមចំនួន ៦៧៥ ០០០ ក្បាល
33. គោ ៧២ ០០០ក្បាល
34. លាចំនួន ៦១ ០០០ ក្បាល
35. និងស្ត្រីព្រហ្មចារី ៣២ ០០០នាក់។
36. ចំនួនពាក់កណ្ដាលនៃជយភ័ណ្ឌនេះបានទៅលើពួកទាហានដែលចេញទៅច្បាំង គឺ ចៀម ៣៣៧ ៥០០ ក្បាល
37. ក្នុងចំនួននេះ ៦៧៥ក្បាលថ្វាយព្រះអម្ចាស់
38. គោ ៣៦ ០០០ ក្បាល ក្នុងចំនួននេះ ៧២ក្បាលថ្វាយព្រះអម្ចាស់
39. លា ៣០ ៥០០ ក្បាល ក្នុងចំនួននេះ ៦១ក្បាលថ្វាយព្រះអម្ចាស់
40. និងមនុស្ស ១៦ ០០០ នាក់ ក្នុងចំនួននេះ ៣២ នាក់ថ្វាយព្រះអម្ចាស់។