43. លោកម៉ូសេ និងលោកអើរ៉ុន នាំគ្នាទៅដល់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។
44. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖
45. «ចូរដកខ្លួនចេញពីចំណោមសហគមន៍នេះទៅ យើងនឹងកម្ទេចពួកគេឲ្យវិនាសសូន្យមួយរំពេច»។ លោកទាំងពីរក្រាបចុះ អោនមុខដល់ដី។
46. លោកម៉ូសេមានប្រសាសន៍ទៅកាន់លោកអើរ៉ុនថា៖ «សូមបងយកភ្លើងពីអាសនៈដាក់ក្នុងពាន ព្រមទាំងដាក់គ្រឿងក្រអូបផង រួចប្រញាប់ទៅជួបសហគមន៍ ធ្វើពិធីរំដោះបាបឲ្យពួកគេទៅ ដ្បិតព្រះអម្ចាស់ទ្រង់ព្រះពិរោធ ហើយគ្រោះកាចក៏ចាប់ផ្ដើមកើតមានដែរ»។
47. លោកអើរ៉ុនក៏យកពាន តាមពាក្យរបស់លោកម៉ូសេ រួចលោករត់ទៅក្នុងអង្គប្រជុំ។ ពេលនោះ គ្រោះកាចក៏ចាប់ផ្ដើមកើតមានក្នុងចំណោមប្រជាជន។ លោកក៏ថ្វាយគ្រឿងក្រអូប ធ្វើពិធីរំដោះបាបឲ្យប្រជាជន។
48. លោកឈរនៅចន្លោះសាកសព និងអស់អ្នកដែលនៅរស់ ហើយគ្រោះកាចក៏ឈប់។