ជន‌គណនា 15:35-38 Khmer Standard Version (KHSV)

35. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ម៉ូសេ​ថា៖ «មនុស្ស​នេះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់ គឺ​ឲ្យ​សហគមន៍​ទាំង​មូល​យក​ដុំ​ថ្ម​គប់​សម្លាប់​គាត់ នៅ​ខាង​ក្រៅ​ជំរំ»។

36. សហគមន៍​ទាំង​មូល​ក៏​នាំ​បុរស​នោះ​ចេញ​ទៅ​ក្រៅ​ទីក្រុង ហើយ​យក​ដុំ​ថ្ម​គប់​សម្លាប់​គាត់។ គាត់​ក៏​ស្លាប់ ដូច​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

37. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

38. «ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​គ្រប់​ជំនាន់​ឲ្យ​ធ្វើ​រំយោល​នៅ​ជាយ​អាវ ហើយ​ដេរ​បូ​ពណ៌​ស្វាយ​មួយ​ពី​លើ​រំយោល​នៅ​ជាយ​អាវ​ផង។

ជន‌គណនា 15