ជន‌គណនា 1:3-16 Khmer Standard Version (KHSV)

3. អើរ៉ុន និង​អ្នក​ផ្ទាល់ ត្រូវ​ជំរឿន​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់ តាម​កង‌ពល​របស់​ពួក​គេ គឺ​អ្នក​ដែល​អាច​បម្រើ​កង‌ទ័ព​បាន និង​មាន​អាយុ​ចាប់​ពី​ម្ភៃ​ឆ្នាំ​ឡើង​ទៅ។

4. ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ​ត្រូវ​យក​បុរស​ម្នាក់​ដែល​ជា​មេ​លើ​ក្រុម​គ្រួសារ មក​ជួយ​អ្នក​ទាំង​ពីរ​ក្នុង​ការ​ជំរឿន​ប្រជា‌ជន។

5. អស់​អ្នក​ដែល​ត្រូវ​មក​ធ្វើ​ការ​ជា​មួយ​អ្នក​ទាំង​ពីរ មាន​រាយ​នាម​ដូច​ត​ទៅ: អេលី‌ស៊ើរ ជា​កូន​របស់​សេដេ‌អ៊ើរ ពី​កុល‌សម្ព័ន្ធ​រូបេន។

6. ស្លូមាល​ជា​កូន​របស់​ស៊ូរី‌សាដាយ ពី​កុល‌សម្ព័ន្ធ​ស៊ីម្មាន។

7. ណាសូន​ជា​កូន​របស់​អមីណា‌ដាប់ ពី​កុល‌សម្ព័ន្ធ​យូដា។

8. នេថា‌នេល​ជា​កូន​របស់​ស៊ូហារ ពី​កុល‌សម្ព័ន្ធ​អ៊ីសា‌ខារ។

9. អេលាប​ជា​កូន​របស់​ហេឡូន ពី​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន។

10. ក្នុង​ពូជ‌ពង្ស​របស់​យ៉ូសែប គឺ​អេលី‌សាម៉ា​ជា​កូន​របស់​អាំមី‌ហ៊ូដ ពី​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម និង​កាម៉ា‌លាល​ជា​កូន​របស់​ផ្តាស៊ើរ ពី​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។

11. អប៊ីដាន​ជា​កូន​របស់​គីដា‌ហូនី ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន។

12. អហ៊ីយេ‌ស៊ើរ​ជា​កូន​របស់​អាំមី‌សាដាយ ពី​កុល‌សម្ព័ន្ធ​ដាន់។

13. ប៉ាគី‌ហ៊ាល​ជា​កូន​របស់​អូក្រាន ពី​កុល‌សម្ព័ន្ធ​អេ‌ស៊ើរ។

14. អេលា‌សាប់​ជា​កូន​របស់​ដេហូ‌អែល ពី​កុល‌សម្ព័ន្ធ​កាដ។

15. អហ៊ី‌រ៉ា​ជា​កូន​របស់​អេណាន់ ពី​កុល‌សម្ព័ន្ធ​ណែប‌ថាលី»។

16. អស់​លោក​ទាំង​នេះ​សុទ្ធ​តែ​ជា​តំណាង​របស់​សហគមន៍ ជា​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​របស់​គេ​រៀងៗ​ខ្លួន និង​ជា​មេ‌ទ័ព​អ៊ីស្រា‌អែល។

ជន‌គណនា 1