15. អហ៊ីរ៉ាជាកូនរបស់អេណាន់ ពីកុលសម្ព័ន្ធណែបថាលី»។
16. អស់លោកទាំងនេះសុទ្ធតែជាតំណាងរបស់សហគមន៍ ជាមេដឹកនាំកុលសម្ព័ន្ធរបស់គេរៀងៗខ្លួន និងជាមេទ័ពអ៊ីស្រាអែល។
17. លោកម៉ូសេ និងលោកអើរ៉ុន បាននាំអស់អ្នកដែលមានរាយនាមខាងលើនេះមក
18. ហើយនៅថ្ងៃទីមួយនៃខែពិសាខនោះ គេបានប្រមូលផ្ដុំសហគមន៍ទាំងមូល។ ជនជាតិអ៊ីស្រាអែលដែលមានអាយុពីម្ភៃឆ្នាំឡើងទៅ នាំគ្នាចុះឈ្មោះក្នុងបញ្ជី តាមខ្សែស្រឡាយ តាមអំបូរ និងតាមគ្រួសាររបស់ខ្លួន។
19. លោកម៉ូសេជំរឿនប្រជាជន នៅវាលរហោស្ថានស៊ីណៃ ដូចព្រះអម្ចាស់បានបង្គាប់មកលោក។
20. កូនចៅលោករូបេន ជាកូនច្បងរបស់លោកអ៊ីស្រាអែល រាប់តាមខ្សែស្រឡាយ តាមអំបូរ តាមគ្រួសារប្រុសៗទាំងអស់ដែលមានអាយុម្ភៃឆ្នាំឡើងទៅ នឹងអាចបម្រើកងទ័ពបាន