ចៅហ្វាយ 8:18-21 Khmer Standard Version (KHSV)

18. បន្ទាប់​មក លោក​គេឌាន​សួរ​ទៅ​ស្ដេច​សេបាស និង​ស្ដេច​សាល់‌មូណា​ថា៖ «តើ​មនុស្ស​ដែល​ពួក​ឯង​បាន​សម្លាប់​នៅ​ភ្នំ​តាបោរ​នោះ មាន​ភិន‌ភាគ​ដូច​ម្ដេច?»។ គេ​ឆ្លើយ​ឡើង​ថា៖ «ពួក​គេ​មាន​ភិន‌ភាគ​ដូច​លោក​ដែរ គឺ​ម្នាក់ៗ​ដូច​បុត្រ​ស្ដេច»។

19. លោក​គេឌាន​ពោល​ថា៖ «ពួក​គេ​ជា​បង‌ប្អូន​ពោះ​មួយ​នឹង​ខ្ញុំ។ យើង​សុំ​ប្រាប់​ពួក​ឯង ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ថា ប្រសិន​បើ​ឯង​ពុំ​បាន​សម្លាប់​អ្នក​ទាំង​នោះ​ទេ យើង​នឹង​ទុក​ជីវិត​ពួក​ឯង​ជា​មិន​ខាន!»។

20. បន្ទាប់​មក លោក​បង្គាប់​ទៅ​យេធើរ ជា​កូន​ច្បង​របស់​លោក​ថា៖ «ចូរ​សម្លាប់​ពួក​គេ​ចោល​ទៅ!»។ ប៉ុន្តែ យុវជន​នោះ​មិន​ហ៊ាន​ហូត​ដាវ​ទេ ដ្បិត​គេ​ខ្លាច ដោយ​ខ្លួន​នៅ​ក្មេង​ពេក។

21. ស្ដេច​សេបា និង​ស្ដេច​សាល់‌មូណា​ពោល​ទៅ​កាន់​លោក​គេឌាន​ថា៖ «សូម​សម្លាប់​យើង​ដោយ​ដៃ​លោក​ផ្ទាល់​ទៅ ដ្បិត​គួរ​ឲ្យ​មនុស្ស​ពេញ​កម្លាំង​សម្លាប់​យើង​វិញ!»។ ពេល​នោះ លោក​គេឌាន​ក្រោក​ឡើង ហើយ​សម្លាប់​ស្ដេច​សេបាស និង​ស្ដេច​សាល់‌មូណា​ចោល រួច​ដោះ​យក​គ្រឿង​លំអ ដែល​ពាក់​នៅ​ក​អូដ្ឋ​របស់​ពួក​គេ​ផង។

ចៅហ្វាយ 8