20. ផ្កាយទាំងឡាយបានជួយច្បាំងពីលើមេឃផ្កាយទាំងនោះគោចរតាមផ្លូវរបស់វាមកច្បាំងជាមួយស៊ីសេរ៉ា។
21. ឱទឹកជ្រោះគីសូន ជ្រោះគីសូនដែលមានទឹកហូរ តាំងពីបុរាណកាលមកអើយអ្នកបានហូរនាំខ្មាំងសត្រូវចេញទៅ។ខ្ញុំនឹងជាន់ខ្មាំងសត្រូវ ដោយចិត្តមោះមុត!
22. ពេលនោះ មានឮសន្ធឹកជើងសេះកក្រើកផ្ទៃដីគឺពលទ័ពសេះដ៏ខ្លាំងពូកែ។
23. ទេវតា*នៃព្រះអម្ចាស់ប្រកាសថា៖ចូរដាក់បណ្ដាសាក្រុងមេរ៉ូសចុះចូរដាក់បណ្ដាសាអ្នកក្រុងនោះផងពីព្រោះគេមិនបានមកជួយព្រះអម្ចាស់គឺគេមិនបានមកជួយព្រះអម្ចាស់រួមជាមួយពួកវីរជនទេ។
24. សូមព្រះជាម្ចាស់ប្រទានពរដល់នាងយ៉ាអែលជាភរិយារបស់លោកហេប៊ើ ជនជាតិកែនលើសស្ត្រីទាំងឡាយ!សូមព្រះអង្គប្រទានពរដល់នាងលើសស្ត្រីទាំងឡាយដែលរស់នៅក្នុងជំរំ។
25. ស៊ីសេរ៉ាបានសុំទឹក តែនាងបានឲ្យទឹកដោះគឺយកទឹកដោះដែលមានជាតិខ្លាញ់ដាក់ក្នុងពែងដ៏ប្រណីត
26. បន្ទាប់មក នាងលូកដៃឆ្វេងទៅចាប់ចម្រឹងហើយដៃស្ដាំចាប់ញញួររបស់ជាងរួចនាងដំស៊ីសេរ៉ានឹងញញួរបែកលលាដ៍ក្បាលព្រមទាំងចោះទម្លុះសៀតផ្កាទៀតផង។