ចៅហ្វាយ 19:28-30 Khmer Standard Version (KHSV)

28. គាត់​ហៅ​នាង​ថា៖ «ក្រោក​ឡើង យើង​ទៅ​មុខ​ទៀត!» ប៉ុន្តែ គ្មាន​ចម្លើយ​តប​មក​វិញ​សោះ!។ បុរស​នោះ​ក៏​លើក​សាក‌សព​នាង​ដាក់​លើ​ខ្នង​លា ហើយ​វិល​ត្រឡប់​ទៅ​ផ្ទះ​គាត់​វិញ។

29. លុះ​ទៅ​ដល់​ផ្ទះ​ហើយ គាត់​ក៏​យក​កាំបិត​មក​កាប់​សាក‌សព​ប្រពន្ធ​ចុង​គាត់​ជា​ដប់‌ពីរ​កំណាត់ រួច​ផ្ញើ​កំណាត់​នីមួយៗ​ទៅ​ឲ្យ​កុល‌សម្ព័ន្ធ​ទាំង​ដប់‌ពីរ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

30. អស់​អ្នក​ដែល​បាន​ឃើញ​បញ្ញើ​នេះ ក៏​លាន់​មាត់​គ្រប់ៗ​គ្នា​ថា៖ «តាំង​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល​ចេញ​ពី​ស្រុក​អេស៊ីប​មក គេ​មិន​ដែល​ជួប​ប្រទះ​ហេតុ‌ការណ៍​បែប​នេះ​ឡើយ។ ដូច្នេះ ត្រូវ​តែ​ពិនិត្យ​មើល​ការណ៍​នេះ​ឲ្យ​បាន​ល្អិត‌ល្អន់ ហើយ​ពិភាក្សា​គ្នា​ថា តើ​យើង​គួរ​សម្រេច​បែប​ណា?»។

ចៅហ្វាយ 19