ចៅហ្វាយ 17:11-13 Khmer Standard Version (KHSV)

11. បុរស​លេវី​នោះ​ក៏​យល់​ព្រម​រស់​នៅ​ជា​មួយ​លោក​មីកា ហើយ​លោក​មីកា​ចាត់​ទុក​គាត់​ដូច​កូន​បង្កើត​ដែរ។

12. លោក​មីកា​បាន​តែង‌តាំង​បុរស​នោះ​ជា​បូជា‌ចារ្យ ហើយ​ឲ្យ​រស់​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន។

13. លោក​មីកា​ពោល​ថា៖ «ឥឡូវ​នេះ ខ្ញុំ​ដឹង​ជាក់​ច្បាស់​ថា ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ខ្ញុំ​ជា​មិន​ខាន ព្រោះ​ខ្ញុំ​មាន​បុរស​លេវី​ម្នាក់​ជា​បូជា‌ចារ្យ»។

ចៅហ្វាយ 17