ចៅហ្វាយ 10:2-7 Khmer Standard Version (KHSV)

2. លោក​បាន​គ្រប់‌គ្រង​លើ​ស្រុក​អ៊ីស្រា‌អែល អស់​រយៈ​ពេល​ម្ភៃ​បី​ឆ្នាំ រួច​លោក​ក៏​ទទួល​មរណ‌ភាព​ទៅ ហើយ​គេ​បញ្ចុះ​សព​របស់​លោក​នៅ​ស្រុក​សាមារ​នោះ។

3. ក្រោយ​ពេល​លោក​ថូឡា​ទទួល​មរណ‌ភាព​ទៅ លោក​យ៉ាអៀរ ជា​អ្នក​ស្រុក​កាឡាដ បាន​ងើប​ឡើង​គ្រប់‌គ្រង​លើ​ស្រុក​អ៊ីស្រា‌អែល​អស់​រយៈ​ពេល​ម្ភៃ​ពីរ​ឆ្នាំ។

4. លោក​មាន​កូន​ប្រុស​សាម‌សិប​នាក់ ដែល​មាន​លា​សាម‌សិប​ជា​ជំនិះ និង​គ្រប់‌គ្រង​លើ​ក្រុង​សាម‌សិប​នៅ​តំបន់​កាឡាដ ដែល​មាន​ឈ្មោះ​ថា​បុរី​យ៉ាអៀរ រហូត​ដល់​សព្វ​ថ្ងៃ។

5. បន្ទាប់​មក លោក​យ៉ាអៀរ​ក៏​ទទួល​មរណ‌ភាព គេ​បញ្ចុះ​សព​របស់​លោក​នៅ​ក្រុង​កាម៉ូន។

6. គ្រា​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​សា​ជា​ថ្មី ដោយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ​បាល ព្រះ‌អាស‌ថារ៉ូត ព្រម​ទាំង​ព្រះ​នានា​របស់​ជន‌ជាតិ​ស៊ីរី ព្រះ​របស់​ជន‌ជាតិ​ស៊ីដូន ព្រះ​របស់​ជន‌ជាតិ​ម៉ូអាប់ ព្រះ​របស់​ជន‌ជាតិ​អាំម៉ូន និង​ព្រះ​របស់​ជន‌ជាតិ​ភីលីស្ទីន​ទៀត​ផង។ គេ​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ហើយ​មិន​គោរព​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ទៀត​ឡើយ។

7. ដូច្នេះ ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​ភីលីស្ទីន និង​ជន‌ជាតិ​អាំម៉ូន។

ចៅហ្វាយ 10