15. សូមជម្រាបសួរបងប្អូននៅស្រុកឡៅឌីសេ និងជម្រាបសួរនាងនឹមផាស ព្រមទាំងក្រុមជំនុំដែលតែងប្រជុំគ្នានៅក្នុងផ្ទះគាត់នោះផង។
16. ពេលណាបងប្អូនអានសំបុត្រនេះរួចហើយ សូមលៃលកយ៉ាងណាឲ្យក្រុមជំនុំនៅស្រុកឡៅឌីសេអានផង ហើយបងប្អូនក៏ត្រូវអានសំបុត្រដែលមកពីស្រុកឡៅឌីសេដែរ។
17. សូមជម្រាបលោកអើឃីពថា ត្រូវយកចិត្តទុកដាក់ចំពោះមុខងារដែលលោកបានទទួលពីព្រះអម្ចាស់ គឺត្រូវបំពេញកិច្ចការនេះឲ្យបានល្អ។
18. ពាក្យជម្រាបសួរនេះ ខ្ញុំ ប៉ូល សរសេរដោយដៃខ្ញុំផ្ទាល់។ សូមបងប្អូនកុំភ្លេចថា ខ្ញុំជាប់ឃុំឃាំង។ សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណ។