កូឡូស 1:13-18 Khmer Standard Version (KHSV)

13. ព្រះ‌អង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​អំណាច​នៃ​សេចក្ដី​ងងឹត ហើយ​ចម្លង​យើង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​នៃ​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ។

14. ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌បុត្រា ព្រះ‌អង្គ​បាន​លោះ​យើង និង​លើក‌លែង​ទោស​យើង​ឲ្យ​រួច​ពី​បាប។

15. ព្រះ‌គ្រិស្ដ​ជា​តំណាង​របស់​ព្រះ‌ជា‌ម្ចាស់ដែល​យើង​មើល​ពុំ​ឃើញព្រះ‌អង្គ​ជា​រៀម‌ច្បង​នៃ​អ្វីៗ​ទាំង​អស់ដែល​ព្រះ‌ជា‌ម្ចាស់​បាន​បង្កើត​មក

16. ដ្បិត​ព្រះ‌ជា‌ម្ចាស់​បាន​បង្កើត​អ្វីៗសព្វ​សារពើ​ក្នុង​អង្គ​ព្រះ‌គ្រិស្ដទាំង​នៅ​ស្ថាន​បរម‌សុខ* ទាំង​នៅ​លើ​ផែន‌ដីទាំង​អ្វីៗ​ដែល​មើល​ឃើញទាំង​អ្វីៗ​ដែល​មើល​មិន​ឃើញទាំង​ទេវ‌រាជ​ទាំង​អ្វីៗ​ដែល​មាន​បារមី​គ្រប់‌គ្រងទាំង​វត្ថុ​ស័ក្តិ‌សិទ្ធិ និង​អំណាច​នានាព្រះ‌ជា‌ម្ចាស់​បាន​បង្កើត​ទាំង​អស់​មកដោយ‌សារ​ព្រះ‌គ្រិស្ដនិង​សម្រាប់​ព្រះ‌គ្រិស្ដ។

17. ព្រះ‌គ្រិស្ដ​មាន​ព្រះ‌ជន្ម​មុន​អ្វីៗ​ទាំង​អស់ហើយ​អ្វីៗ​ទាំង​អស់​ក៏​នៅ​ស្ថិត‌ស្ថេរ​រួម​គ្នាដោយ‌សារ​ព្រះ‌អង្គ​ដែរ។

18. ព្រះ‌អង្គ​ជា​សិរសា​នៃ​ព្រះ‌កាយ​របស់​ព្រះ‌អង្គគឺ​ក្រុម‌ជំនុំ*ព្រះ‌អង្គ​ជា​ដើម​កំណើត​នៃ​អ្វីៗ​ទាំង​អស់។ក្នុង​ចំណោម​មនុស្ស​ស្លាប់​ទាំង​អស់ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ​មុន​គេ​ដើម្បី​ធ្វើ​ជា​ប្រមុខ​ក្នុង​គ្រប់​វិស័យ​ទាំង​អស់

កូឡូស 1