កិច្ចការ 19:31-35 Khmer Standard Version (KHSV)

31. សូម្បី​តែ​មន្ត្រី​ក្រុង​ខ្លះ​ដែល​ជា​មិត្ត‌ភក្ដិ​របស់​លោក ក៏​បាន​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក មិន​ឲ្យ​ទៅ​លាន​មហោ‌ស្រព​ដែរ។

32. នៅ​ពេល​នោះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នេះ អ្នក​ខ្លះ​ស្រែក​យ៉ាង​នោះ ដ្បិត​មាន​កើត​ច្របូក‌ច្របល់​ពេញ​អង្គ​ប្រជុំ​ទាំង​មូល ហើយ​មាន​អ្នក​ខ្លះ​មិន​ទាំង​ដឹង​ថា​គេ​មក​ប្រជុំ​គ្នា​រឿង​អ្វី​ផង។

33. ពេល​នោះ ជន‌ជាតិ​យូដា​បាន​រុញ​បុរស​ម្នាក់ ឈ្មោះ​អលេ‌ក្សាន‌ត្រុស​ឲ្យ​ចេញ​ពី​ក្នុង​ចំណោម​បណ្ដា‌ជន ឡើង​ទៅ​ឈរ​នៅ​ខាង​មុខ។ អលេ‌ក្សាន‌ត្រុស​ក៏​លើក​ដៃ​ធ្វើ​សញ្ញា ព្រោះ​គាត់​ចង់​ឆ្លើយ​ដោះ‌សា​នៅ​មុខ​ប្រជា‌ជន។

34. ប៉ុន្តែ កាល​ប្រជា‌ជន​ឃើញ​ថា គាត់​ជា​ជន‌ជាតិ​យូដា គេ​ក៏​ស្រែក​ឡើង​ព្រម​គ្នា​អស់​រយៈ​ពេល​ជិត​ពីរ​ម៉ោង​ថា៖ «ព្រះ‌នាង​ឌីអាន​ជា​ព្រះ​របស់​អ្នក​ក្រុង​អេភេសូ ទ្រង់​ប្រសើរ​ឧត្ដម!»។

35. នៅ​ទី​បំផុត លោក​លេខា‌ធិការ​ក្រុង​បាន​ឃាត់​បណ្ដា‌ជន​ឲ្យ​នៅ​ស្ងៀម ដោយ​ពោល​ថា៖ «បង‌ប្អូន​ជា​អ្នក​ក្រុង​អេភេសូ​អើយ! តើ​នរណា​មិន​ដឹង​ថា​ក្រុង​អេភេសូ ជា​ក្រុង​របស់​ព្រះ‌នាង​ឌីអាន ដែល​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម និង​ជា​ក្រុង​ដែល​មាន​រូប​សំណាក​ធ្លាក់​ចុះ​ពី​ស្ថាន‌សួគ៌​មក​នោះ!។

កិច្ចការ 19