កិច្ចការ 13:49-52 Khmer Standard Version (KHSV)

49. ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ឮ​សុស‌សាយ ក្នុង​ស្រុក​នោះ​ទាំង​មូល។

50. ប៉ុន្តែ សាសន៍​យូដា​បាន​ញុះ‌ញង់​ស្ត្រីៗ​មាន​ឋានៈ​ខ្ពង់‌ខ្ពស់ ដែល​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ និង​ញុះ‌ញង់​ពួក​នាម៉ឺន​នៅ​ក្រុង​នោះ ឲ្យ​លើក​គ្នា​ទៅ​បៀត‌បៀន​លោក​ប៉ូល និង​លោក​បារណា‌បាស ព្រម​ទាំង​ដេញ​លោក​ទាំង​ពីរ​ចេញ​ពី​ដែន​ដី​របស់​គេ​ផង។

51. លោក​ប៉ូល និង​លោក​បារណា‌បាស ក៏​រលាស់​ធូលី​ដី​ចេញ​ពី​ជើង​របស់​លោក រួច​ធ្វើ​ដំណើរ​ទៅ​ក្រុង​អ៊ីកូ‌នាម។

52. រីឯ​ពួក​សិស្ស*​នៅ​អន់‌ទី‌យ៉ូក​វិញ គេ​បាន​ពោរ‌ពេញ​ដោយ​អំណរ និង​ដោយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*។

កិច្ចការ 13