19. សូមជម្រាបសួរដល់នាងព្រីសីល និងលោកអ័គីឡា ព្រមទាំងក្រុមគ្រួសារលោកអូនេស៊ិភ័រផងដែរ។
20. លោកអេរ៉ាស្ទុសស្នាក់នៅក្រុងកូរិនថូស រីឯលោកទ្រភីម ខ្ញុំបានទុកឲ្យនៅក្រុងមីលេត ព្រោះគាត់ឈឺ។
21. ចូរអ្នកព្យាយាមមកឲ្យបានមុនរដូវរងារ។ លោកអ៊ើប៊ូឡុស លោកពូដេន លោកលីណុស និងនាងក្លូឌា ព្រមទាំងបងប្អូនទាំងអស់ក៏ជម្រាបសួរមកអ្នកដែរ។
22. សូមព្រះអម្ចាស់គង់នៅជាមួយវិញ្ញាណរបស់អ្នក។ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ។