8. ចុះទម្រាំបើមុខងារបម្រើព្រះវិញ្ញាណវិញ នឹងមានសិរីរុងរឿងលើសជាងយ៉ាងណាទៀត។
9. បើមុខងារបម្រើការផ្ដន្ទាទោសមានសិរីរុងរឿង នោះមុខងារបម្រើសេចក្ដីសុចរិតនឹងមានសិរីរុងរឿងកាន់តែច្រើនជាងទៅទៀត
10. ដោយព្រោះតែសិរីរុងរឿងដ៏លើសលប់នៅពេលនេះ នោះអ្វីដែលធ្លាប់មានសិរីរុងរឿង គ្មានសិរីរុងរឿងទៀតទេ
11. ហើយបើអ្វីដែលនឹងបាត់ទៅមានសិរីរុងរឿង នោះអ្វីដែលនៅស្ថិតស្ថេរនឹងមានសិរីរុងរឿងលើសជាងទៅទៀត។
12. ដូច្នេះដោយមានសង្ឃឹមបែបនេះហើយ ទើបយើងនិយាយដោយក្លាហាន
13. មិនមែនដូចលោកម៉ូសេដែលបាំងស្បៃមុខរបស់ខ្លួន ដើម្បីកុំឲ្យកូនចៅអ៊ីស្រាអែលមើលឃើញទីបញ្ចប់នៃអ្វីមួយដែលនឹងសាបសូន្យទៅ
14. ប៉ុន្ដែគំនិតរបស់ពួកគេត្រូវបានធ្វើឲ្យរឹងរូស ដ្បិតពេលអានកិច្ចព្រមព្រៀងចាស់ ស្បៃដដែលនោះនៅមានរហូតដល់សព្វថ្ងៃនេះ មិនទាន់ដោះចេញនៅឡើយទេ ព្រោះវានឹងត្រូវដោះចេញនៅក្នុងព្រះគ្រិស្ដ
15. រហូតដល់សព្វថ្ងៃនេះ ពេលណាក៏ដោយដែលពួកគេអានក្រឹត្យវិន័យរបស់លោកម៉ូសេ នោះមានស្បៃបាំងចិត្ដរបស់ពួកគេ។