19. ដោយសារព្រះវិញ្ញាណនោះ ព្រះអង្គបានយាងទៅប្រកាសព្រះបន្ទូលប្រាប់វិញ្ញាណទាំងឡាយដែលជាប់ឃុំឃាំង
20. គឺជាពួកអ្នកមិនស្ដាប់បង្គាប់កាលពីដើម នៅពេលដែលព្រះជាម្ចាស់បានរង់ចាំដោយអត់ធ្មត់នៅជំនាន់លោកណូអេ ពេលដែលទូកធំកំពុងសាងសង់ ហើយនៅក្នុងទូកធំមានមនុស្សបន្ដិចបន្ដួចប៉ុណ្ណោះ គឺមានមនុស្សប្រាំបីនាក់ ដែលបានរួចជីវិតដោយសារទឹក។
21. នេះជាគំរូអំពីពិធីជ្រមុជដែលបានសង្គ្រោះអ្នករាល់គ្នាឥឡូវនេះដែរ ដោយសារការរស់ឡើងវិញរបស់ព្រះយេស៊ូគ្រិស្ដ មិនមែនជាការលាងសំអាតភាពស្មោកគ្រោករបស់រូបកាយទេ ផ្ទុយទៅវិញជាការឆ្លើយតបចេញពីមនសិការល្អចំពោះព្រះជាម្ចាស់
22. ព្រះយេស៊ូនេះហើយដែលបានយាងឡើងទៅស្ថានសួគ៌ គង់នៅខាងស្ដាំព្រះជាម្ចាស់ ហើយឲ្យទេវតា សិទ្ធិអំណាច និងអំណាចទាំងឡាយបានចុះចូលនឹងព្រះអង្គផងដែរ។