១ ធីម៉ូថេ 3:6-9 Khmer Christian Bible (KCB)

6. ហើយ​អ្នក​មើល​ខុសត្រូវ​នោះ​ មិន​មែន​ជា​អ្នក​ដែល​ទើប​នឹង​ជឿ​ឡើយ​ ក្រែង​លោ​អ្នក​នោះ​កើត​មាន​ចិត្ដ​ធំ​ ហើយ​ជាប់​ទោស​ដូច​អារក្ស​សាតាំង​ដែរ​

7. អ្នក​នោះ​ក៏​ត្រូវមាន​កេរ្ដិ៍ឈ្មោះ​ល្អ​ពី​អ្នក​ដទៃ​ដែរ​ ក្រែងលោ​គាត់​ត្រូវ​គេ​ដៀលត្មះ​ ហើយ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​អារក្ស​សាតាំង។​

8. រីឯ‍​អ្នក​ជំនួយ​វិញ​ ក៏​ដូច្នោះ​ដែរ​ ត្រូវ​តែ​ជា​អ្នក​ដែល​គួរ​គោរព​ មិន​និយាយ​សំដី​ពីរ​ មិន​ចំណូល​ស្រា​ពេក​ ឬ​លោភលន់​ចង់​បាន​ដោយ​ថោកទាប​ឡើយ​

9. គាត់​ត្រូវ​កាន់​តាម​អាថ៌កំបាំង​របស់​ជំនឿ​ដោយ​មនសិការ​បរិសុទ្ធ។​

១ ធីម៉ូថេ 3