15. លើសពីនេះទៀត បើមនុស្សស្លាប់មិនរស់ឡើងវិញមែន ក៏ឃើញថា យើងជាសាក្សីក្លែងក្លាយអំពីព្រះជាម្ចាស់ដែរ ព្រោះយើងបានធ្វើបន្ទាល់អំពីព្រះជាម្ចាស់ថា ព្រះអង្គបានប្រោសព្រះគ្រិស្ដឲ្យរស់ឡើងវិញ ដែលព្រះអង្គមិនបានប្រោសឲ្យរស់ឡើងវិញផងនោះ
16. ដ្បិតបើពួកមនុស្សស្លាប់មិនរស់ឡើងវិញទេ នោះព្រះគ្រិស្ដក៏មិនបានរស់ឡើងវិញដែរ
17. ហើយបើព្រះគ្រិស្ដមិនបានរស់ឡើងវិញមែន នោះជំនឿរបស់អ្នករាល់គ្នាក៏គ្មានប្រយោជន៍សោះ ហើយអ្នករាល់គ្នានៅក្នុងបាបរបស់អ្នករាល់គ្នាដដែល
18. បើដូច្នេះមែន ពួកអ្នកដែលបានស្លាប់នៅក្នុងព្រះគ្រិស្ដក៏វិនាសដែរ។
19. ប្រសិនបើយើងសង្ឃឹមលើព្រះគ្រិស្ដ តែនៅក្នុងជីវិតនេះ នោះយើងវេទនាជាងមនុស្សទាំងអស់ទៅទៀត
20. ប៉ុន្ដែឥឡូវនេះ ព្រះគ្រិស្ដមានព្រះជន្មរស់ពីការសោយទិវង្គតឡើងវិញមែន គឺជាផលដំបូងនៃពួកអ្នកដែលបានស្លាប់ទៅ
21. ដ្បិតសេចក្ដីស្លាប់បានចូលមកតាមរយៈមនុស្សម្នាក់ នោះការរស់ឡើងវិញរបស់មនុស្សស្លាប់ក៏បានចូលមកតាមរយៈមនុស្សម្នាក់ដែរ។