១ កូរិនថូស 11:28-33 Khmer Christian Bible (KCB)

28. ដូច្នេះ​ ចូរ​ឲ្យម្នាក់ៗ‍​ពិសោធ​ខ្លួន​ឯង​ចុះ​ រួច​សឹម​បរិភោគ​នំប៉័ង​ ហើយ​ផឹក​ពី​ពែង​នេះ​

29. ដ្បិត​អ្នកណា​ដែល​បរិភោគ​ ហើយ​ផឹក​ដោយ​មិន​បាន​យល់​ដល់​រូបកាយ​របស់​ព្រះគ្រិស្ដ​ នោះ​នាំ​ទោស​ដល់​ខ្លួន​តាមរយៈ​ការ​បរិភោគ​ និង​ផឹក​នោះ​ហើយ‍។​

30. ហេតុនេះ​ហើយ​បាន​ជា​មាន​អ្នក​រាល់គ្នា​ជា​ច្រើន​ខ្សោយ​ ហើយ​ឈឺ​ និង​មួយ​ចំនួន​ធំ​បាន​ស្លាប់​

31. ដូច្នេះ​បើ​យើង​ពិនិត្យ​មើល​ខ្លួន​ឯង​ នោះ​យើង​មិន​ជាប់​ជំនុំជម្រះ​ទេ​

32. ប៉ុន្ដែ​ពេល​ព្រះអម្ចាស់​វិនិច្ឆ័យ​យើង​ ព្រះអង្គ​នឹង​ពិន័យ​យើង​ ដើម្បី​កុំ​ឲ្យ​យើង​ជាប់​ទោស​ជាមួយ​លោកិយ​នេះ។​

33. ​ដូច្នេះ​ បងប្អូន​របស់​ខ្ញុំ​អើយ!​ នៅ​ពេល​អ្នក​រាល់គ្នា​មក​ជួបជុំ​គ្នា​បរិភោគ​ ចូរ​ចាំ​គ្នា​ផង​

១ កូរិនថូស 11