ហេព្រើរ 10:8-14 Khmer Christian Bible (KCB)

8. នៅ​ខាង​លើ​ ព្រះអង្គ​មាន​បន្ទូល​ថា​ ព្រះអង្គ​មិន​ចង់​បាន​យញ្ញបូជា​ តង្វាយ​ តង្វាយ​ដុត​ និង​តង្វាយ​លោះបាប​ ហើយ​ក៏​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​តង្វាយ​ដែល​គេ​ថ្វាយ​តាម​គម្ពីរ​វិន័យ​ឡើយ​

9. បន្ទាប់​មក​ ព្រះអង្គ​ក៏​មាន​បន្ទូល​ថា​ មើល៍​ ខ្ញុំ​បាន​មក​ដើម្បី​ធ្វើ​តាម​បំណង​របស់​ព្រះអង្គ។​ ដូច្នេះ​ហើយ​ព្រះអង្គ​លុប​របៀប​មុន​ចោល​ ដើម្បី​តាំង​របៀប​ថ្មី។​

10. ដោយ​សារ​បំណង​របស់​ព្រះអង្គ​នេះ​ហើយ ​បានជា​យើង​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​តាមរយៈ​រូបកាយ​របស់​ព្រះយេស៊ូ​គ្រិស្ដ​ ដែល​ព្រះអង្គ​ថ្វាយ​តែ​មួយ​ដង​ជា​ការ​ស្រេច។​

11. សង្ឃ​គ្រប់ៗ​រូប​តែងតែ​ឈរ​បំពេញ​មុខងារ​របស់​ខ្លួន​រៀង​រាល់​ថ្ងៃ​ ហើយ​ថ្វាយ​យញ្ញបូជា​ដដែលៗ​ម្ដង​ហើយ​ម្ដង​ទៀត​ដែល​មិន​អាច​ដក​យក​បាប​ចេញ​បាន​ឡើយ​

12. រី‍ឯ​ព្រះគ្រិស្ដ​វិញ​ បន្ទាប់​ពី​បាន​ថ្វាយ​យញ្ញបូជា​តែ​មួយ​ដែល​នៅ​អស់កល្ប​សម្រាប់​បាប​រួច​មក​ ព្រះអង្គ​ក៏​គង់​នៅ​ខាង​ស្តាំ​ព្រះជាម្ចាស់​

13. ទាំង​រង់ចាំ​តាំង​ពី​ពេល​នោះ​មក​ រហូត​ដល់​ព្រះជាម្ចាស់​ដាក់​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ​ជា​កំណល់​បាទា​របស់​ព្រះអង្គ។​

14. ដ្បិត​ដោយសារ​តង្វាយ​តែ​មួយ​នេះ​ ព្រះអង្គ​ធ្វើ​ឲ្យ​ពួកអ្នក​ដែល​ត្រូវ​បាន​ញែក​ជា​បរិសុទ្ធ​បាន​គ្រប់​លក្ខណ៍​អស់កល្ប​ជានិច្ច។​

ហេព្រើរ 10