11. នោះទេវតាទាំងអស់ដែលឈរជុំវិញបល្ល័ង្ក ជុំវិញពួកចាស់ទុំ និងសត្វមានជីវិតទាំងបួន ក៏ក្រាបផ្កាប់មុខចុះនៅពីមុខបល្ល័ង្ក ហើយថ្វាយបង្គំព្រះជាម្ចាស់
12. ទាំងនិយាយថា៖ «អាម៉ែន! សូមឲ្យព្រះជាម្ចាស់របស់យើងបានប្រកបដោយព្រះពរ សិរីរុងរឿង ប្រាជ្ញា ការអរព្រះគុណ កិត្ដិយស អំណាច និងឥទ្ធិឫទ្ធិរហូតអស់កល្បជានិច្ច អាម៉ែន!»
13. មានចាស់ទុំម្នាក់សួរខ្ញុំថា៖ «តើពួកអ្នកដែលពាក់អាវសវែងទាំងនេះជានរណា ហើយមកពីណា?»
14. នោះខ្ញុំក៏ប្រាប់គាត់ថា៖ «លោកម្ចាស់អើយ! លោកដឹងស្រាប់ហើយ»។ គាត់ក៏ប្រាប់ខ្ញុំថា៖ «អ្នកទាំងនោះជាពួកអ្នកដែលបានឆ្លងកាត់សេចក្ដីវេទនាជាខ្លាំង ពួកគេបានបោកគក់អាវវែងរបស់ខ្លួន និងបានធ្វើឲ្យសដោយសារឈាមរបស់កូនចៀម។
15. ហេតុនេះហើយបានជាពួកគេស្ថិតនៅមុខបល្ល័ង្ករបស់ព្រះជាម្ចាស់ ទាំងបម្រើព្រះអង្គទាំងយប់ទាំងថ្ងៃនៅក្នុងព្រះវិហាររបស់ព្រះអង្គ ហើយព្រះអង្គដែលគង់លើបល្ល័ង្កនោះ ព្រះអង្គនឹងពន្លាតរោងរបស់ព្រះអង្គលើពួកគេ។