1. បន្ទាប់មក ទេវតានោះបានបង្ហាញឲ្យខ្ញុំឃើញទន្លេទឹកជីវិតមួយថ្លាដូចជាកែវចរណៃហូរចេញពីបល្ល័ង្ករបស់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់កូនចៀម
2. មកតាមបណ្ដោយផ្លូវនៃក្រុងនោះ គឺចំកណ្ដាលផ្លូវ ហើយនៅសងខាងទន្លេមានដើមជីវិតដែលមានផ្លែដប់ពីរ គឺឲ្យផលរៀងរាល់ខែ រីឯស្លឹករបស់ដើមឈើនោះសម្រាប់ប្រោសជនជាតិទាំងឡាយឲ្យបានជា។
3. គ្រប់ទាំងបណ្ដាសាលែងមាននៅក្នុងក្រុងនោះទៀតហើយ គឺមានតែបល្ល័ង្ករបស់ព្រះជាម្ចាស់ និងបល្ល័ង្ករបស់កូនចៀមប៉ុណ្ណោះនៅក្នុងក្រុងនោះ ហើយពួកបាវបម្រើរបស់ព្រះអង្គនឹងបម្រើព្រះអង្គ។
4. ពួកគេនឹងឃើញព្រះភក្រ្ដរបស់ព្រះអង្គ ហើយព្រះនាមរបស់ព្រះអង្គនឹងនៅលើថ្ងាសរបស់ពួកគេ។
5. ក្រុងនោះលែងមានយប់ទៀតហើយ ពួកគេមិនត្រូវការពន្លឺចង្កៀង ឬពន្លឺថ្ងៃទៀតឡើយ ព្រោះព្រះអម្ចាស់ដ៏ជាព្រះនឹងបំភ្លឺពួកគេ ហើយពួកគេនឹងសោយរាជ្យអស់កល្បជានិច្ច។