វិវរណៈ 22:1-3 Khmer Christian Bible (KCB)

1. បន្ទាប់​មក​ ទេវតា​នោះ​បាន​បង្ហាញ​ឲ្យ​ខ្ញុំ​ឃើញ​ទន្លេ​ទឹក​ជីវិត​មួយ​ថ្លា​ដូច​ជា​កែវ​ចរណៃ​ហូរ​ចេញ​ពី​បល្ល័ង្ក​របស់​ព្រះជាម្ចាស់​ និង​បល្ល័ង្ក​របស់​កូនចៀម​

2. មក​តាម​បណ្ដោយ​ផ្លូវ​នៃ​ក្រុង​នោះ​ គឺ​ចំ​កណ្ដាល​ផ្លូវ​ ហើយ​នៅ​សង​ខាង​ទន្លេ​មាន​ដើម​ជីវិត​ដែល​មាន​ផ្លែ​ដប់ពីរ​ គឺ​ឲ្យ​ផល​រៀង​រាល់​ខែ​ រីឯ​ស្លឹក​របស់​ដើម​ឈើ​នោះ​សម្រាប់​ប្រោស​ជនជាតិ​ទាំងឡាយ​ឲ្យ​បាន​ជា។​

3. គ្រប់​ទាំង​បណ្ដាសា​លែង​មាន​នៅ​ក្នុង​ក្រុង​នោះ​ទៀត​ហើយ​ គឺ​មាន​តែ​បល្ល័ង្ក​របស់​ព្រះជាម្ចាស់​ និង​បល្ល័ង្ក​របស់​កូនចៀម​ប៉ុណ្ណោះ​នៅ​ក្នុង​ក្រុង​នោះ​ ហើយ​ពួក​បាវបម្រើ​របស់​ព្រះអង្គ​នឹង​បម្រើ​ព្រះអង្គ។​

វិវរណៈ 22