វិវរណៈ 1:13-18 Khmer Christian Bible (KCB)

13. ហើយ​នៅ​កណ្ដាល​ជើង​ចង្កៀង​នោះ​ មាន​ម្នាក់​ដូច​ជា​កូន​មនុស្ស​ ពាក់​អាវ​វែង​ដល់​ជើង​ ហើយ​ពាក់​ខ្សែ​ក្រវាត់​មាស​នៅ​ដើម​ទ្រូង​ផង។​

14. សក់​របស់​លោក​ស​ដូច​ជា​រោម​ចៀម​ពណ៌​ស​ គឺ​ស​ដូច​ជា​ព្រឹល​ ហើយ​ភ្នែក​របស់​លោក​ដូច​ជា​អណ្ដាត​ភ្លើង​

15. ជើង​របស់​លោក​ដូច​ជា​លង្ហិន​ដ៏​ភ្លឺ​រលោង​ដែល​គេ​ដុត​នៅ​ក្នុង‍​ឡភ្លើង​ ហើយ​សំឡេង​របស់​លោក​ដូច​ជា​សំឡេង​ទឹក​ជា​ច្រើន​ដែល​ឮ​យ៉ាង​ខ្លាំង។​

16. លោក​កាន់​ផ្កាយ​ប្រាំពីរ​នៅ​ដៃ​ស្ដាំ​ ក៏​មាន​ដាវ​មុខ​ពីរ​ដ៏​មុត​ ចេញ​ពី​មាត់​លោក​មក​ ហើយ​មុខ​លោក​ដូច​ជា​ដួង​អាទិត្យ​ភ្លឺ​ពេញ​កម្ដៅ។​

17. ពេល​ខ្ញុំ​ឃើញ​លោក​ ខ្ញុំ​ក៏​ដួល​នៅ​ទៀប​ជើង​របស់​លោក​ ដូច​ជា​មនុស្ស​ស្លាប់​ ប៉ុន្ដែ​លោក​បាន​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ​ ទាំង​និយាយ​ថា៖​ «កុំ​ខ្លាច​អី!​ យើង​ជា​មុនគេ​ និង​ជា​ក្រោយគេ​

18. ហើយ​ជា​ព្រះ​ដ៏​រស់​ យើង​បាន​ស្លាប់​ ប៉ុន្ដែ​មើល៍​ យើង​រស់នៅ​រហូត​អស់កល្ប​ជានិច្ច​ យើង​ក៏​មាន​កូន​សោ​នៃ​សេចក្ដី​ស្លាប់​ និង​កូន​សោ​នៃ​ស្ថាននរក​ដែរ។​

វិវរណៈ 1