43. ហើយមានស្ដ្រីម្នាក់មានជំងឺធ្លាក់ឈាមអស់រយៈពេលដប់ពីរឆ្នាំមកហើយ (នាងបានចំណាយទ្រព្យសម្បត្តិរបស់នាងទាំងអស់លើពួកគ្រូពេទ្យ) តែគ្មានអ្នកណាម្នាក់អាចព្យាបាលនាងជាឡើយ។
44. កាលបានចូលមកជិតពីខាងក្រោយ នាងបានពាល់រំយោលអាវរបស់ព្រះអង្គ ហើយនាងក៏បានឈប់ធ្លាក់ឈាមភ្លាម។
45. ព្រះយេស៊ូមានបន្ទូលថា៖ «តើនរណាបានពាល់ខ្ញុំ?» ពេលមនុស្សគ្រប់គ្នាកំពុងតែបដិសេធ លោកពេត្រុសក៏ទូលថា៖ «លោកគ្រូអើយ! បណ្ដាជនកំពុងប្រជ្រៀតជុំវិញលោក»
46. ប៉ុន្ដែព្រះយេស៊ូមានបន្ទូលថា៖ «មានអ្នកណាម្នាក់បានពាល់ខ្ញុំ ដ្បិតខ្ញុំដឹងថា អំណាចបានចេញពីខ្ញុំ»។
47. កាលស្ដ្រីនោះដឹងថា នាងលាក់មិនជិត ក៏មកក្រាបទាំងភ័យញ័រនៅពីមុខព្រះអង្គ ហើយនាងរៀបរាប់ប្រាប់នៅចំពោះមុខមនុស្សទាំងអស់អំពីមូលហេតុដែលនាងបានពាល់ព្រះអង្គ និងអំពីរបៀបដែលនាងបានជាភ្លាមៗ
48. រួចព្រះអង្គមានបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់អ្នកបានធ្វើឲ្យអ្នកជាសះស្បើយហើយ ចូរទៅដោយសុខសាន្ដចុះ»។