8. ប៉ុន្ដែព្រះអង្គបានជ្រាបពីគំនិតរបស់ពួកគេ ក៏មានបន្ទូលទៅបុរសស្វិតដៃនោះថា៖ «ចូរក្រោកឡើង ហើយឈរនៅកណ្ដាលចំណោមនេះ» គាត់ក៏ក្រោកឈរឡើង
9. រួចព្រះយេស៊ូមានបន្ទូលទៅពួកគេថា៖ «ខ្ញុំសួរអ្នករាល់គ្នាមើល៍ តើនៅថ្ងៃសប្ប័ទវិន័យឲ្យធ្វើការល្អ ឬធ្វើការអាក្រក់? ឲ្យសង្គ្រោះជីវិត ឬបំផ្លាញ?»
10. កាលព្រះអង្គទតមើលទៅមនុស្សទាំងអស់ដែលនៅជុំវិញហើយ ក៏មានបន្ទូលទៅគាត់ថា៖ «ចូរលាតដៃអ្នកចុះ!» គាត់ក៏ធ្វើតាម ហើយដៃគាត់ក៏បានជាឡើងវិញ។