6. នោះមនុស្សទាំងអស់នឹងឃើញសេចក្ដីសង្គ្រោះរបស់ព្រះជាម្ចាស់។
7. ដូច្នោះហើយ លោកយ៉ូហានក៏និយាយទៅបណ្ដាជនដែលកំពុងចេញមកទទួលពិធីជ្រមុជទឹកពីគាត់ថា៖ «នែពូជពស់វែកអើយ! តើនរណាព្រមានឲ្យអ្នករាល់គ្នារត់គេចពីសេចក្ដីក្រោធដែលនឹងមកដល់ដូច្នេះ?
8. ហេតុនេះ ចូរបង្កើតផលផ្លែឲ្យស័ក្ដសមនឹងការប្រែចិត្ដចុះ ហើយកុំគិតក្នុងចិត្ដឲ្យសោះថា យើងមានលោកអ័ប្រាហាំជាឪពុករបស់យើង ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះជាម្ចាស់ក៏អាចបង្កើតកូនលោកអ័ប្រាហាំពីថ្មទាំងអស់នេះបានដែរ។
9. ឯពូថៅនៅនឹងគល់ឈើរួចជាស្រេច ដូច្នេះរាល់ដើមឈើណាមិនបង្កើតផ្លែល្អនឹងត្រូវកាប់បោះទៅក្នុងភ្លើង។»
10. នោះបណ្ដាជនក៏សួរទៅគាត់ថា៖ «ដូច្នេះតើយើងគួរធ្វើយ៉ាងដូចម្ដេច?»
11. គាត់ឆ្លើយទៅពួកគេថា៖ «អ្នកណាមានអាវពីរ ចូរឲ្យអ្នកនោះចែកដល់អ្នកដែលគ្មានចុះ ឯអ្នកណាមានអាហារ ចូរឲ្យអ្នកនោះធ្វើដូច្នេះដែរចុះ»។
12. ពេលនោះពួកអ្នកទារពន្ធដារបានមកទទួលពិធីជ្រមុជទឹកដែរ ហើយពួកគេបានសួរទៅគាត់ថា៖ «លោកគ្រូ! តើយើងគួរធ្វើយ៉ាងដូចម្ដេច?»