16. លោកយ៉ូហានក៏ឆ្លើយទៅពួកគេថា៖ «ខ្ញុំធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយទឹក ប៉ុន្ដែនឹងមានព្រះមួយអង្គយាងមកដែលមានអំណាចខ្លាំងជាងខ្ញុំ ហើយខ្ញុំមិនស័ក្ដិសមនឹងស្រាយខ្សែស្បែកជើងឲ្យព្រះអង្គផង ព្រះអង្គនឹងធ្វើពិធីជ្រមុជឲ្យអ្នករាល់គ្នាដោយព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងភ្លើងវិញ។
17. ព្រះអង្គកាន់ចង្អេរក្នុងព្រះហស្ដសំអាតទីលានបោកស្រូវរបស់ព្រះអង្គ ដើម្បីប្រមូលស្រូវដាក់ក្នុងជង្រុករបស់ព្រះអង្គ តែព្រះអង្គនឹងដុតអង្កាមចោលដោយភ្លើងដែលមិនចេះរលត់»។
18. គាត់បានប្រកាសដំណឹងល្អ និងបានទូន្មានជាច្រើនទៀតដល់ប្រជាជនយ៉ាងដូច្នេះ។
19. កាលស្ដេចត្រាញ់ហេរ៉ូឌត្រូវលោកយ៉ូហានស្ដីបន្ទោសពីរឿងនាងហេរ៉ូឌាសដែលត្រូវជាប្រពន្ធប្អូនរបស់ខ្លួន ព្រមទាំងការអាក្រក់ទាំងប៉ុន្មានដែលស្ដេចបានធ្វើ