18. ប៉ុន្ដែពួកគេស្រែកទាំងអស់គ្នាថា៖ «សូមយកម្នាក់នេះទៅ ហើយដោះលែងបារ៉ាបាសឲ្យយើងវិញ!»
19. បារ៉ាបាសត្រូវគេចាប់ដាក់គុក ដោយព្រោះតែការបះបោរ និងការកាប់សម្លាប់ដែលបានកើតឡើងនៅក្នុងក្រុង។
20. ដោយចង់ដោះលែងព្រះយេស៊ូ លោកពីឡាត់ក៏និយាយបញ្ជាក់ទៅពួកគេម្ដងទៀត។
21. ប៉ុន្ដែពួកគេស្រែកថា៖ «ឆ្កាងវាទៅ ឆ្កាងវាទៅ!»