29. ព្រះអង្គក៏មានបន្ទូលប្រាប់ពួកគេពីរឿងប្រៀបប្រដូចមួយថា៖ «ចូរមើលដើមល្វា និងដើមឈើទាំងអស់ចុះ
30. ពេលណាឃើញស្លឹកវាលាស់ឡើងហើយ នោះអ្នករាល់គ្នាដឹងដោយខ្លួនឯងថា រដូវក្ដៅជិតមកដល់ហើយ។
31. ឯអ្នករាល់គ្នាវិញក៏ដូច្នេះដែរ ពេលណាអ្នករាល់គ្នាឃើញហេតុការណ៍ទាំងនេះកើតឡើង ចូរដឹងថា នគរព្រះជាម្ចាស់នៅជិតបង្កើយ
32. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា មនុស្សជំនាន់នេះនឹងមិនស្លាប់អស់ឡើយ លុះត្រាតែហេតុការណ៍ទាំងអស់នេះកើតឡើងសិន
33. ផ្ទៃមេឃ និងផែនដីនឹងរលាយបាត់ទៅ ប៉ុន្ដែពាក្យរបស់ខ្ញុំនឹងមិនរលាយបាត់សោះឡើយ។
34. ដូច្នេះចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន ក្រែងលោចិត្ដរបស់អ្នករាល់គ្នាផ្ទុកដោយការស្រវឹងអួ និងការខ្វល់ខ្វាយនៃជីវិត ហើយថ្ងៃនោះអាចធ្លាក់មកលើអ្នករាល់គ្នាភ្លាមៗដូចជាអន្ទាក់