35. ប៉ុន្ដែអស់អ្នកដែលត្រូវបានចាត់ទុកថាស័ក្តិសមទទួលបានចំណែកនៃជំនាន់នោះ ព្រមទាំងការរស់ពីស្លាប់ឡើងវិញ គេមិនរៀបការជាប្ដីប្រពន្ធទៀតឡើយ
36. ព្រោះពួកគេដូចជាពួកទេវតា មិនអាចស្លាប់ទៀតឡើយ ជាកូនរបស់ព្រះជាម្ចាស់ និងជាកូននៃការរស់ឡើងវិញ។
37. សូម្បីតែលោកម៉ូសេក៏បានបង្ហាញនៅត្រង់គុម្ពបន្លាដែរ ពីការដែលមនុស្សស្លាប់រស់ឡើងវិញ គឺពេលគាត់ហៅព្រះអម្ចាស់ថា ព្រះរបស់អ័ប្រាហាំ ព្រះរបស់អ៊ីសាក និងព្រះរបស់យ៉ាកុប
38. ដូច្នេះព្រះជាម្ចាស់មិនមែនជាព្រះរបស់មនុស្សស្លាប់ទេ ប៉ុន្ដែជាព្រះរបស់មនុស្សរស់ ព្រោះមនុស្សទាំងអស់មានជីវិតដោយសារព្រះអង្គ»។
39. ពួកគ្រូវិន័យខ្លះបានឆ្លើយថា៖ «លោកគ្រូ លោកនិយាយបានល្អណាស់»
40. ហើយពួកគេមិនហ៊ានសួរព្រះអង្គអំពីអ្វីទៀតឡើយ។