1. ពេលចូលដល់ក្នុងក្រុងយេរីខូរ ព្រះអង្គក៏យាងកាត់ក្រុង
2. មើល៍ មានបុរសម្នាក់ឈ្មោះសាខេ គាត់ជាមេអ្នកទារពន្ធដារម្នាក់ ហើយជាអ្នកមាន
3. គាត់កំពុងរកមើលថានរណាជាព្រះយេស៊ូ ប៉ុន្ដែគាត់មិនអាចមើលឃើញសោះពីក្នុងចំណោមបណ្ដាជន ព្រោះគាត់មានមាឌតូចល្អិត។
4. គាត់រត់ទៅមុខមុន ហើយឡើងលើដើមល្វាដើម្បីមើលឃើញព្រះអង្គ ព្រោះព្រះអង្គឆ្លងកាត់ជិតដល់ផ្លូវនោះហើយ
5. ពេលព្រះអង្គយាងមកដល់កន្លែងនោះហើយ ព្រះយេស៊ូក៏មើលទៅលើ ទាំងមានបន្ទូលទៅគាត់ថា៖ «សាខេអើយ! ចូរប្រញាប់ចុះមក ព្រោះខ្ញុំត្រូវនៅផ្ទះរបស់អ្នកថ្ងៃនេះ»។
6. គាត់ក៏ប្រញាប់ចុះមកស្វាគមន៍ព្រះអង្គទាំងអំណរ។
7. ពេលមនុស្សទាំងអស់ឃើញ ក៏រអ៊ូរទាំថា៖ «គាត់ចូលទៅស្នាក់នៅជាមួយមនុស្សបាប!»
8. លោកសាខេក៏ក្រោកឈរទូលទៅព្រះអម្ចាស់ថា៖ «ព្រះអម្ចាស់អើយ! ខ្ញុំចែកទ្រព្យសម្បត្ដិពាក់កណ្ដាលរបស់ខ្ញុំដល់អ្នកក្រីក្រ ហើយបើខ្ញុំកេងបន្លំអ្វីមួយពីអ្នកណាម្នាក់ ខ្ញុំនឹងសងវិញមួយជាបួនដង»។
9. ព្រះយេស៊ូមានបន្ទូលទៅគាត់ថា៖ «ថ្ងៃនេះ សេចក្ដីសង្គ្រោះបានមកដល់ផ្ទះនេះហើយ ព្រោះគាត់ក៏ជាពូជពង្សរបស់លោកអ័ប្រាហាំដែរ
10. ដ្បិតកូនមនុស្សបានមករក និងសង្គ្រោះអ្នកដែលវង្វេង»។
11. កាលពួកគេកំពុងស្ដាប់សេចក្ដីទាំងនេះ ព្រះអង្គមានបន្ទូលបន្ថែមជារឿងប្រៀបប្រដូចមួយទៀត ព្រោះតែព្រះអង្គកំពុងនៅជិតក្រុងយេរូសាឡិម រួចពួកគេស្មានថានគរព្រះជាម្ចាស់នឹងលេចមកភ្លាមៗ
12. គឺព្រះអង្គមានបន្ទូលថា៖ «មានបុរសត្រកូលខ្ពង់ខ្ពស់ម្នាក់ត្រូវធ្វើដំណើរទៅស្រុកឆ្ងាយ ដើម្បីទទួលយកនគរមួយសម្រាប់គាត់ រួចត្រូវត្រលប់មកវិញ
13. កាលបានហៅបាវបម្រើទាំងដប់នាក់របស់គាត់មកហើយ គាត់ក៏ឲ្យបា្រក់ដល់ពួកគេដប់មីណា និងបានប្រាប់ថា ចូរប្រកបរបររកស៊ីរហូតដល់ខ្ញុំមកវិញ។