1. ព្រះអង្គក៏មានបន្ទូលទៅពួកគេជារឿងប្រៀបប្រដូចមួយអំពីភាពចាំបាច់ដែលត្រូវអធិស្ឋានជានិច្ច ទាំងមិនត្រូវរសាយចិត្ដ
2. ថា៖ «នៅក្នុងក្រុងមួយមានចៅក្រមម្នាក់ដែលមិនកោតខ្លាចព្រះជាម្ចាស់ ហើយក៏មិនកោតក្រែងមនុស្សណាដែរ។
3. នៅក្នុងក្រុងនោះ ក៏មានស្ដ្រីមេម៉ាយម្នាក់ចេះតែមករកគាត់ទាំងនិយាយថា សូមលោករកយុត្តិធម៌ពីគូវិវាទរបស់ខ្ញុំឲ្យខ្ញុំផង។