1. ព្រះយេស៊ូមានបន្ទូលទៅពួកសិស្សរបស់ព្រះអង្គទៀតដែរថា៖ «បុរសអ្នកមានម្នាក់មានមេការម្នាក់ដែលត្រូវបានគេប្ដឹងថា បានបង្ហិនទ្រព្យសម្បត្ដិរបស់គាត់។
2. ដូច្នេះ លោកក៏ហៅមេការនោះមកសួរថា តើរឿងរបស់អ្នកដែលខ្ញុំបានឮនេះយ៉ាងដូចម្ដេចដែរ? ចូរធ្វើបញ្ជីឲ្យខ្ញុំសម្រាប់ការមើលខុសត្រូវរបស់អ្នក ព្រោះអ្នកមិនអាចធ្វើជាមេការបានតទៅទៀតទេ។
3. មេការនោះក៏គិតក្នុងចិត្ដថា តើខ្ញុំត្រូវធ្វើយ៉ាងដូចម្ដេច ព្រោះចៅហ្វាយរបស់ខ្ញុំដកយកតួនាទីមើលការខុសត្រូវពីខ្ញុំវិញហើយ? ខ្ញុំគ្មានកម្លាំងកាប់គាស់ទេ ហើយបើសុំទានក៏ខ្មាសគេដែរ។