លូកា 13:30-33 Khmer Christian Bible (KCB)

30. ហើយ​មើល៍​ ពួក​អ្នក​នៅ​ក្រោយ​នឹង​ត្រលប់​ជា​នៅ​មុខ​ ហើយ​ពួក​អ្នក​នៅ​មុខ​នឹង​ត្រលប់​ជា​នៅ​ក្រោយ​វិញ»​

31. នៅ​ពេល​ជាមួយ​គ្នា​នោះ​ អ្នក​ខាង​គណៈ​ផារិ​ស៊ី​ខ្លះ​បាន​ចូល​មក​ជិត​ ទូល​ព្រះអង្គ​ថា៖​ «សូម​លោក​ចាក​ចេញ​ពី​ទីនេះ​ទៅ​ ដ្បិត​ស្ដេច​ហេរ៉ូឌ​ចង់​សម្លាប់​លោក»។​

32. ប៉ុន្ដែ​ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «ចូរ​ទៅ​ប្រាប់​កញ្ជ្រោង​នោះ​ថា​ មើល៍​ ខ្ញុំ​បណ្ដេញ​អារក្ស​ ទាំង​ប្រោស​មនុស្ស​ឲ្យ​ជា​នៅ​ថ្ងៃ​នេះ​ និង​ថ្ងៃ​ស្អែក​ ហើយ​ខ្ញុំ​នឹង​បាន​សម្រេច​នៅ​ថ្ងៃ​ទី​បី​

33. ដូច្នេះ​ហើយ​សម្រាប់​ខ្ញុំ​ ខ្ញុំ​ត្រូវ​បន្ដ​ធ្វើ​ដំណើរ​នៅ​ថ្ងៃ​នេះ​ ថ្ងៃ​ស្អែក​ និង​ថ្ងៃ​ខាន​ស្អែក​ ពីព្រោះ​មិន​អាច​ឲ្យ​អ្នក​នាំ​ព្រះបន្ទូល​ណា​ម្នាក់​ស្លាប់​នៅ​ក្រៅ​ក្រុង​យេរូសាឡិម​ទេ។​

លូកា 13