លូកា 12:57-59 Khmer Christian Bible (KCB)

57. តើ​ហេតុអ្វី​ក៏​អ្នក​រាល់គ្នា​មិន​វិនិច្ឆ័យ​ខ្លួន​ឯង​ផង​ពី​អ្វី​ដែល​ត្រឹមត្រូវ?​

58. ដ្បិត​នៅ​ពេល​អ្នក​នៅ​តាម‍​ផ្លូវ​ជាមួយ​គូ​វិវាទ​របស់​អ្នក​ទៅ​ជួប​អាជ្ញាធរ​ ចូរ​ខំ​ប្រឹង​ដោះ​ស្រាយ​ជាមួយ​គាត់​នៅ​តាម​ផ្លូវ​ចុះ ក្រែងលោ​គេ​អូស​អ្នក​ទៅ​ឲ្យ​ចៅក្រម​ ចៅក្រម​ប្រគល់​អ្នក​ទៅ​ឲ្យ​នគរ​បាល​ ហើយ​នគរ​បាល​ក៏​បោះ​អ្នក​ទៅ​ក្នុង​គុក។​

59. ខ្ញុំ​ប្រាប់​អ្នក​ថា​ អ្នក​ចេញ​ពី​ទី​នោះ​មិន​បាន​ឡើយ​ លុះ​ត្រា​តែ​សង​គេ​ដោយ​ឥត​ខ្វះ​មួយ​ឡិបតា»។​

លូកា 12