52. ព្រះអង្គទម្លាក់ស្ដេចពីបល្ល័ង្ករបស់គេ ហើយលើកតម្កើងអ្នកទន់ទាប
53. ហើយបំពេញអស់អ្នកស្រេកឃ្លានដោយសេចក្ដីល្អ និងបញ្ចូនអ្នកមានឲ្យទៅដោយដៃទទេ
54. ដោយនឹកចាំពីសេចក្ដីមេត្តាករុណា ព្រះអង្គជួយអ៊ីស្រាអែលជាបាវបម្រើរបស់ព្រះអង្គ
55. ដូចដែលព្រះអង្គបានមានបន្ទូលនឹងដូនតារបស់យើង គឺលោកអ័ប្រាហាំ និងពូជពង្សរបស់គាត់រហូតតរៀងមក»។
56. នាងម៉ារាបានស្នាក់នៅជាមួយនាងអេលីសាបិតប្រហែលបីខែ ហើយក៏ត្រលប់ទៅផ្ទះរបស់នាងវិញ។
57. កាលនាងអេលីសាបិតគ្រប់ខែសម្រាលកូន នាងក៏សម្រាលបានកូនប្រុសម្នាក់។
58. ពេលអ្នកជិតខាង និងសាច់ញាតិរបស់នាងបានឮថា ព្រះអម្ចាស់បានសំដែងសេចក្ដីមេត្ដាករុណាដ៏សម្បើមដល់នាង ពួកគេក៏អរសប្បាយជាមួយនាង។
59. លុះដល់ថ្ងៃទីប្រាំបី ពួកគេបានមកដើម្បីធ្វើពិធីកាត់ស្បែកឲ្យទារកនោះ ហើយចង់ដាក់ឈ្មោះថា សាការី តាមឈ្មោះរបស់ឪពុក
60. ប៉ុន្ដែម្ដាយរបស់ទារកនោះឆ្លើយថា៖ «ទេ ត្រូវដាក់ឈ្មោះថាយ៉ូហានវិញ»។