5. ដ្បិតអ្នកណារស់នៅតាមសាច់ឈាម អ្នកនោះគិតតែអំពីខាងសាច់ឈាមទេ ឯអ្នកណារស់នៅតាមព្រះវិញ្ញាណ អ្នកនោះក៏គិតតែអំពីខាងព្រះវិញ្ញាណដែរ
6. ព្រោះគំនិតខាងសាច់ឈាមនាំទៅរកសេចក្ដីស្លាប់ ឯគំនិតខាងព្រះវិញ្ញាណនាំទៅរកជីវិត និងសេចក្ដីសុខសាន្ត។
7. ដ្បិតគំនិតខាងសាច់ឈាមប្រឆាំងនឹងព្រះជាម្ចាស់ ព្រោះមិនចុះចូលជាមួយក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ គឺមិនអាចចុះចូលបានផង។
8. ឯអស់អ្នកនៅខាងសាច់ឈាមក៏មិនអាចឲ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់បានដែរ។
9. អ្នករាល់គ្នាមិននៅខាងសាច់ឈាមទេ គឺនៅខាងព្រះវិញ្ញាណវិញ ពីព្រោះព្រះវិញ្ញាណរបស់ព្រះជាម្ចាស់គង់នៅក្នុងអ្នករាល់គ្នា ផ្ទុយទៅវិញអ្នកណាគ្មានព្រះវិញ្ញាណរបស់ព្រះគ្រិស្ដ អ្នកនោះមិនមែនជារបស់ព្រះគ្រិស្តទេ
10. ហើយបើព្រះគ្រិស្ដគង់នៅក្នុងអ្នករាល់គ្នា ទោះជារូបកាយរបស់អ្នករាល់គ្នាស្លាប់ដោយសារបាបក៏ដោយ ក៏វិញ្ញាណនៅមានជីវិតដោយសារសេចក្ដីសុចរិតដែរ