36. ដូចមានសេចក្ដីចែងទុកថា៖ «ដោយព្រោះព្រះអង្គ យើងបានប្រឈមមុខចំពោះសេចក្ដីស្លាប់វាល់ព្រឹកវាល់ល្ងាច ដូចជាចៀមដែលត្រូវយកទៅសម្លាប់»។
37. ប៉ុន្ដែទោះបីនៅក្នុងសេចក្ដីទាំងនេះក៏ដោយ ក៏យើងមានជ័យជម្នះលើសពីអ្នកមានជ័យជម្នះទៅទៀតតាមរយៈព្រះអង្គដែលស្រឡាញ់យើង។
38. ដ្បិតខ្ញុំជឿជាក់ថា ទោះជាសេចក្ដីស្លាប់ក្ដី ជីវិតក្ដី ពួកទេវតាក្ដី ពួកអ្នកគ្រប់គ្រងក្ដី អ្វីៗនៅពេលបច្ចុប្បន្ននេះក្ដី អ្វីៗនៅពេលអនាគតក្ដី អំណាចនានាក្ដី
39. កម្ពស់ក្ដី ជម្រៅក្ដី ឬអ្វីណាមួយផ្សេងទៀតដែលព្រះជាម្ចាស់បានបង្កើតមកក្ដី ក៏មិនអាចបំបែកយើងចេញពីសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់នៅក្នុងព្រះគ្រិស្ដយេស៊ូ ជាព្រះអម្ចាស់របស់យើងបានដែរ។