1. ដូច្នេះ ឥឡូវនេះ អស់អ្នកនៅក្នុងព្រះគ្រិស្ដយេស៊ូគ្មានទោសទៀតឡើយ
2. ដ្បិតគោលការណ៍របស់ព្រះវិញ្ញាណនៃជីវិតក្នុងព្រះគ្រិស្ដយេស៊ូបានដោះខ្ញុំឲ្យរួចពីគោលការណ៍របស់បាប និងគោលការណ៍របស់សេចក្ដីស្លាប់
3. ព្រោះអ្វីដែលគម្ពីរវិន័យមិនអាចធ្វើបានដោយសារភាពទន់ខ្សោយខាងសាច់ឈាម នោះព្រះជាម្ចាស់បានធ្វើរួចហើយ គឺបានចាត់ព្រះរាជបុត្រារបស់ព្រះអង្គឲ្យមកដោយមានលក្ខណៈដូចជាសាច់ឈាមដែលមានបាប ហើយព្រះអង្គបានដាក់ទោសបាបដែលមាននៅក្នុងសាច់ឈាមនោះ