20. គម្ពីរវិន័យចូលមក ដើម្បីឲ្យកំហុសកើនឡើង ប៉ុន្ដែកន្លែងណាដែលមានបាបកើនឡើង នោះព្រះគុណក៏ចម្រើនឡើងជាបរិបូរលើសនោះទៅទៀត
21. ដូចដែលបាបបានសោយរាជ្យបណ្ដាលឲ្យមានសេចក្ដីស្លាប់ជាយ៉ាងណា នោះព្រះគុណក៏សោយរាជ្យដោយសារសេចក្ដីសុចរិតដែលនាំទៅឯជីវិតអស់កល្បជានិច្ចតាមរយៈព្រះយេស៊ូគ្រិស្ដជាព្រះអម្ចាស់របស់យើងជាយ៉ាងនោះដែរ។