5. រីឯអ្នកដែលមិនប្រព្រឹត្ដ តែជឿព្រះអង្គដែលបានរាប់មនុស្សមិនគោរពកោតខ្លាចព្រះជាម្ចាស់ជាសុចរិត នោះព្រះជាម្ចាស់នឹងរាប់គេជាសុចរិតដោយសារជំនឿរបស់គេនោះឯង
6. សូម្បីតែស្ដេចដាវីឌក៏និយាយអំពីព្រះពរសម្រាប់មនុស្សដែលព្រះជាម្ចាស់បានរាប់ជាសុចរិតដោយមិនគិតអំពីការប្រព្រឹត្តិដែរថា៖
7. «មានពរហើយ អស់អ្នកដែលទទួលបានការលើកលែងទោសពីអំពើទុច្ចរិតរបស់ខ្លួន ហើយត្រូវបានគ្របបាំងឲ្យរួចពីបាប
8. មានពរហើយ មនុស្សណាដែលព្រះអម្ចាស់មិនប្រកាន់បាបរបស់គេ»។
9. ដូច្នេះ តើព្រះពរនេះសម្រាប់ពួកអ្នកកាត់ស្បែក ឬមួយសម្រាប់ពួកអ្នកមិនកាត់ស្បែកដែរ? ដ្បិតយើងនិយាយថា ព្រះជាម្ចាស់បានរាប់លោកអ័ប្រាហាំជាសុចរិតដោយសារជំនឿរបស់គាត់។
10. តើរាប់ជាសុចរិតយ៉ាងដូចម្ដេច? តើនៅក្រោយពេលកាត់ស្បែក ឬមួយនៅពេលមិនទាន់កាត់ស្បែក? មិនមែននៅក្រោយពេលកាត់ស្បែកទេ គឺនៅពេលមិនទាន់កាត់ស្បែកនៅឡើយ។
11. លោកអ័ប្រាហាំបានទទួលទីសំគាល់នៃការកាត់ស្បែកនេះទុកជាត្រានៃសេចក្ដីសុចរិត ដែលគាត់មានដោយសារជំនឿពេលមិនទាន់កាត់ស្បែកនៅឡើយ ដើម្បីឲ្យគាត់ត្រលប់ជាឪពុករបស់អស់អ្នកដែលជឿដោយមិនបានកាត់ស្បែក ហើយឲ្យពួកគេត្រូវបានរាប់ជាសុចរិតដែរ