រ៉ូម 3:21-26 Khmer Christian Bible (KCB)

21. ប៉ុន្ដែ​ឥឡូវ​នេះ​ ក្រៅ​ពី​គម្ពីរ​វិន័យ​ សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​បាន​សំដែង​ឲ្យ​ឃើញ​ហើយ​ ដោយ​មាន​គម្ពីរ​វិន័យ​ និង​ពួក​អ្នក​នាំ​ព្រះបន្ទូល​ធ្វើ​បន្ទាល់​ទៀត​ផង​

22. គឺ​ជា​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់​ដែល​មាន​ដោយសារ​ជំនឿ​លើ​ព្រះយេស៊ូ​គ្រិស្ដ​ ហើយ​សម្រាប់​អស់​អ្នក​ដែល​ជឿ​ ដោយ​មិន​ខុស​ប្លែក​គ្នា​ឡើយ។​

23. មនុស្ស​ទាំង​អស់​បាន​ធ្វើ​បាប​ ហើយ​ខ្វះ​មិន​ដល់​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​

24. ប៉ុន្ដែ​ត្រូវ​បាន​រាប់​ជា​សុចរិត​ដោយ​ឥត​គិតថ្លៃ​ឡើយ​ ដោយសារ​ព្រះគុណ​របស់​ព្រះអង្គ​ ​តាមរយៈ​ការ​ប្រោស​លោះ​ ដែល​នៅ​ក្នុង​ព្រះយេស៊ូ​គ្រិស្ដ​

25. គឺ​ព្រះជាម្ចាស់​បាន​ប្រគល់​ព្រះយេស៊ូ​ទុកជា​យញ្ញបូជា​ប្រោសលោះ​ដោយសារ​ឈាម​របស់​ព្រះអង្គ​តាមរយៈ​ជំនឿ​ ដើម្បី​បង្ហាញ​ពី​សេចក្ដី​សុចរិត​របស់​ព្រះជាម្ចាស់។​ ព្រះជាម្ចាស់​មិន​បាន​ដាក់​ទោស​បាប​ដែល​មនុស្ស​បាន​ប្រព្រឹត្ដ​កាល​ពី​មុន​ទេ​

26. ដោយសារ​សេចក្ដី​អត់ធ្មត់​របស់​ព្រះអង្គ​ ដើម្បី​បង្ហាញ​សេចក្ដី​សុចរិត​របស់​ព្រះអង្គ​នៅ​គ្រា​នេះ​ ដូច្នេះ​ ព្រះអង្គ​ផ្ទាល់​សុចរិត​ ​ព្រមទាំង​រាប់​អស់​អ្នក​ដែល​ជឿ​លើ​ព្រះយេស៊ូ​ជា​សុចរិត​ដែរ។​

រ៉ូម 3