10. ចូរស្រឡាញ់គ្នាទៅវិញទៅមកដោយសេចក្ដីស្រឡាញ់ជាបងប្អូន ហើយចូរគោរពគ្នាទៅវិញទៅមកដោយការផ្ដល់កិត្ដិយស
11. ចូរឧស្សាហ៍ កុំខ្ជិលឡើយ ចូរបម្រើព្រះអម្ចាស់ដោយវិញ្ញាណឆេះឆួល។
12. ចូរអរសប្បាយដោយមានសង្ឃឹម ចូរស៊ូទ្រាំនៅក្នុងសេចក្ដីទុក្ខលំបាក ចូរអធិស្ឋានឲ្យបានខ្ជាប់ខ្ជួន
13. ចូរផ្គត់ផ្គង់ពួកបរិសុទ្ធដែលមានសេចក្ដីត្រូវការ ហើយត្រូវចេះទទួលភ្ញៀវដោយរាក់ទាក់ផង។
14. ចូរឲ្យពរដល់ពួកអ្នកបៀតបៀនអ្នករាល់គ្នា ចូរឲ្យពរ កុំដាក់បណ្ដាសាឲ្យសោះ